ទាហាន​កូរ៉េខាង​ជើង​ រួមទាំងមេទ័ព យ៉ាងហោច១០០នាក់បានស្លាប់នៅ​សមរភូមិសង្គ្រាមអ៊ុយក្រែន

ដោយ៖ អៀង សុខម៉ិញ
ក្រោយ​ជំនួប​ប្រជុំ​ជា​មួយ​ក្រុម​ភ្នាក់ងារចារកិច្ច​ជាតិ តំណាង​សភា​កូរ៉េខាង​ត្បូង​ម្នាក់​បាន​អះអាង​ថា នៅក្នុង​ខែ​ធ្នូ​២០២៤​នេះ ទាហាន​កូរ៉េខាង​ជើងបាន​ចុះ​ប្រយុទ្ធ​ក្នុង​សមរភូមិសង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ដោយ​​ផ្ទាល់​ ហើយ​មាន​យ៉ាងហោច​ទាហាន​១០០នាក់​បានស្លាប់​ ជិត​មួយពាន់​នាក់​រង​របួស។ ​​ការ​បាត់​បង់​ជីវិតជា​ច្រើន​ផ្សេងទៀត​ដែល​ខ្លះ​ជា​នាយទាហាន​ជាន់​ខ្ពស់របស់​កូរ៉េខាង​ជើង​ផង ដោយ​ហេតុ​តែ​បាន​រង​ការ​វាយប្រហារ​មីស៊ីល​​​​និង​ដ្រូន​របស់អ៊ុយក្រែន ព្រមទាំង​គ្រោះ​ថ្នាក់​ពេល​កំពុង​ហ្វឹកហាត់។ ​នេះ​បើ​តាម​ប្រភព​កូរ៉េខា​ងត្បូង​ដដែល។

 

Comments