វៀតណាមបើកភ្លើងខៀវឲ្យសាងសង់ផ្លូវ​រថភ្លើង​ល្បឿនលឿន តម្លៃ៦៧ពាន់លាន​ដុល្លារ

ដោយ៖ ឈាង បុប្ផា
បន្ទាប់ពីរារែកអស់ជាច្រើនឆ្នាំ សភាវៀតណាម​នៅថ្ងៃ​សៅរ៍ទី ៣០​វិច្ឆិកា​បាន​អនុម័ត​យល់ព្រម​ឲ្យ​សាងសង់​ខ្សែផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់​ពី​ជើងទៅត្បូង ពីក្រុងរដ្ឋបាល ហាណូយ​ទៅកាន់​ ក្រុងសេដ្ឋកិច្ចហូជីមិញ ដែល​មាន​ប្រវែង​ប្រមាណ ១៥០០គីឡូម៉ែត្រ។ យោងតាម​សេចក្តីប្រកាស ចុះផ្សាយ​នៅលើ​វិបសៃតិ៍​របស់​សភាវៀតណាម ផ្លូវរថភ្លើង​ល្បឿនលឿន​នឹង​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ពីភាគខាងជើង ទៅកាន់ភាគខាងត្បូងវៀតណាម ​ពី​៣០ម៉ោង មកនៅ​ត្រឹម​៥ម៉ោង។


 

Comments