អាមេរិក និងអង់គ្លេស​ប្រកាសភ្ជាប់ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំស៊ីរីថ្មី ដែលជាក្រុមអ៊ីស្លាមជ្រុលនិយម

ដោយ៖ ឈាង បុប្ផា
បេសកកម្ម​ទូត​របស់​ប្រទេស​លោកខាងលិច ដូចជា​បារាំង អាល្លឺម៉ង់ និងអង់គ្លេស​​បាន​ធ្វើដំណើរ​បន្តបន្ទាប់គ្នា​ទៅ​រដ្ឋធានីដាម៉ាស ដើម្បី​ជួបពិភាក្សា​ជាមួយ​ក្រុមឧទ្ទាម​ប្រដាប់អាវុធ ដែលជា​អ្នកកាន់អំណាច​ថ្មី នៅ​ស៊ីរី។ នៅថ្ងៃអង្គារ សហភាពអឺរ៉ុប​ប្រកាស​បញ្ជូន​អ្នកតំណាងរបស់ខ្លួន​ទៅ​រដ្ឋធានីដាម៉ាស ចំណែក​​ក្រសួងការបរទេស​អាមេរិក​អះអាងថា បាន​ភ្ជាប់ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​ថ្មី​របស់​ស៊ីរី។
 

Comments