ដោយ៖ ហេង ឧត្តម
ប្រមុខការទូតអឺរ៉ុបថ្មី លោកស្រី Kaja Kallas អតីតនាយករដ្ឋមន្ត្រីអេស្តូនី និងប្រធានក្រុមប្រឹក្សាអឺរ៉ុបថ្មី លោក Antonio Costa អតីតនាយករដ្ឋមន្ត្រីព័រទុយហ្កាល អញ្ជើញទៅដល់រដ្ឋធានីកៀវ ថ្ងៃអាទិត្យ ទី១ធ្នូ ក្នុងថ្ងៃទី១នៃការឡើងកាន់មុខតំណែងកៅអីថ្មីរបស់ពួកគេ។ នៅចំពោះមុខអ្នកកាសែត មេដឹកនាំកំពូលៗ ថ្មីទាំង២របស់សហភាពអឺរ៉ុប បញ្ជាក់ថា ដំណើរទស្សនកិច្ចទៅក្រុងកៀវជើងនេះ បង្ហាញសារនយោបាយយ៉ាងច្បាស់ថា សហភាពអឺរ៉ុបនៅខាងអ៊ុយក្រែន និងបន្តជួយគាំទ្រអ៊ុយក្រែនជានិច្ច។
Comments
Post a Comment