គណបក្សកាន់អំណាចកូរ៉េខាងត្បូងសម្រេចដោះដៃចោលប្រធានាធិបតី ខណៈលោកបាត់ដំណឹងឈឹង

ដោយ៖ ហេង ឧត្តម
ប្រសិន​បើ ប្រធានាធិបតី លោក យូន សុកយោល នៅតែបន្ត​កាន់​អំណាចទៀត យើង​ខ្លាច​ក្រែង​តែលោក​ប្រកាស​ដាក់​ច្បាប់​អាជ្ញាសឹក​ជាថ្មី​ម្តងទៀត ហើយ​នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​និង​ប្រជាជន​កូរ៉េ​ខាងត្បូង​ ធ្លាក់​ក្នុង​សភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។​ ដូច្នេះហើយ ការ​ព្យួរ​តំណែង​ប្រធានាធិបតី​ ជាករណី​ចាំបាច់​។ នេះបើតាម​ប្រធាន​បក្ស​កាន់អំណាចកូរ៉េខាងត្បូង លោក Han Dong-hoon ដែល​​ប្រកាស​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ ថ្ងៃសុក្រ ទី​៦ធ្នូ​។

 

Comments