កងទ័ពអ៊ីស្រាអែលបានសម្រុកបើកការវាយប្រហារទៅលើ​ទីតាំងយោធារបស់កងទ័ពស៊ីរីនៅទូទាំងប្រទេស

ដោយ៖ ម៉ម ពិសី
កងទ័ពអាកាសអ៊ីស្រាអែល បាន​បើកការវាយប្រហារបាញ់ទំលាក់គ្រាប់ ទៅលើទីតាំងយោធារបស់កងទ័ពស៊ីរី នៅវេលាយបថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារទី​១០ធ្នូនេះ​។ យោងតាមការអះអាងរបស់​ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានបណ្តាញគួរជាទីទុកចិត្ត ប្រចាំនៅស៊ីរីផ្ទាល់ គឺយ៉ាងហោចណាស់ អ៊ីស្រាអែល​បាន​បាញ់​ប្លោង ចំនួន​៣១០​គ្រាប់។​ យ៉ាងណាមិញ អ្នករាយការណ៍​ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ប្រចាំនៅរដ្ឋធានីដាម៉ាស បានអះអាងថា គេពិតជាបានឮសូរសំឡេងផ្ទុះផ្ទួនគ្នា​ ជាច្រើនសិបដង មិនឆ្ងាយ​ប៉ុន្មាន​ពីរដ្ឋធានីដាម៉ាសពិតមែន​។

 

Comments