ពួកឧទ្ទាមវាយដណ្ដើមបានទីតាំងយោធាចុងក្រោយនៅរដ្ឋរ៉ាឃីន ខណៈរបបសឹក​ភូមា​កាន់តែបាក់ទ្រោម

ដោយ៖ ឈាង បុប្ផា
បន្ទាប់ពីឡោមព័ទ្ធ ប្រយុទ្ធតទល់ បង្ហូរឈាម​គ្នា​ជាង​២ខែ ក្រុមឧទ្ទាមជនជាតិភាគតិច អារ៉ាខាន​បានប្រកាស​ថា កាលពីថ្ងៃ​អាទិត្យទី ៨ធ្នូថា ខ្លួន​បាន​​វាយដណ្តើម​យកទីតាំង​យោធា​ចុងក្រោយ​របស់​របបសឹក​ភូមា​នៅ​ក្នុង​រដ្ឋរ៉ាឃីន។ រូបភាពវីដេអូដែល​ក្រុមឧទ្ទាម​អារ៉ាខាន​បញ្ជូន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​បង្ហាញ​ ក្រុមប្រដាប់អាវុធ​អារ៉ាខាន​បាញ់​សំដៅ​អគារជាច្រើនខ្នង ជាទីដែលកម្លាំងនគរបាល ទាហាន​រដ្ឋាភិបាល​សឹកភូមាជាច្រើនរយនាក់ដកថយទៅពួនសំងំ ដោយសារ​ការវាយរុញច្រាន​របស់​ក្រុមឧទ្ទាម​នៅប៉ុន្មានខែមកនេះ។

 

Comments