អាមេរិក និងជប៉ុន បានរកឃើញករណីចោរព័ត៌មានវិទ្យាកូរ៉េខាងជើងលួចរូបិយបណ្ណ Crypto ជា៣០០លានដុល្លារ

ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ
ការលួចរូបិយបណ្ណ Crypto ក្នុងតម្លៃប្រមាណ ៣០៨លានដុល្លារ របស់ក្រុមហ៊ុន DDM Bitcoin ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន មានជាប់ពាក់ព័ន្ធនឹងក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារចារកិច្ចអាមេរិក FBI​ ក្នុងសន្និសីទសារព័ត៌មានមួយ។ ភ្នាក់ងារចារកិច្ចអាមេរិក FBI​ បានបន្តទៀតថា ក្រុមចោរព័ត៌មានវិទ្យានេះបានបន្លំខ្លួនជាអ្នកជ្រើសបុគ្គលិក ដោយបានទាក់ទងបុគ្គលិកម្នាក់ធ្វើការនៅក្រុមហ៊ុនជួញដូររូបិយបណ្ណផ្សេងមួយទៀត។

 

Comments