តុលាការសម្រេចបន្តឃុំខ្លួនលោកយុន ស៊ុកយោល ខណៈផ្ទុះកំហឹងយ៉ាងខ្លាំងពីបាតុករដែលគាំទ្រលោក

ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ
តុលាការទីក្រុងសេអ៊ូល បានសម្រេចបន្តឃុំខ្លួនលោកប្រធានាធិបតីព្យួរតំណែង យូន ស៊ុកយោល រយៈពេល២០ថ្ងៃ។ សាលក្រមនេះបង្កចលាចល និង​ បង្កឲ្យមានអំពើហិង្សារវាងក្រុមបាតុករគាំទ្ររូបលោក និងកម្លាំងប៉ូលីស។ ក្រុមបាតុករកូរ៉េខាងត្បូងទាំងនោះបានបំបែកកញ្ចក់ទ្វារបង្អួច និង នាំគ្នាសម្រុកចូលក្នុងអគារតុលាការ ប្រឆាំងសេចក្តីសម្រេចនេះ បើទោះបីជាមានការរារាំងពីកម្លាំងសមត្ថកិច្ចយ៉ាងណាក្តី។

 

Comments