តើការប្រជ្រៀតគ្នាយកអំណោយរហូតមានឧបទ្ទវហេតុដល់ស្លាប់ បានឆ្លុះបញ្ចាំងយ៉ាងណាពីសង្គមខ្មែរ?

ដោយ៖ ជួប នរក្សា
គិតត្រឹមរសៀលថ្ងៃទី២៣ មករា មានមនុស្សស្លាប់យ៉ាងហោច ៤នាក់ និងរបួស៥នាក់នៅក្នុងហេតុការណ៍ប្រជ្រៀតគ្នាយកអាំងប៉ាវ ឬអំណោយចំនួន ៤ម៉ឺនរៀល និងអង្ករ ២គីឡូក្រាមពីអ្នកឧកញ៉ា សុខ គង់។ ឧបទ្ទវហេតុនេះនាំឱ្យមានការចោទសួរពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់របស់អ្នកឧកញ៉ា សុខ គង់ និងកត្តាដែលនាំឱ្យពលរដ្ឋខ្មែរប្រជ្រៀតគ្នាដោយគ្មានសណ្តាប់ធ្នាប់ដើម្បីទទួលអំណោយ។ សម្រាប់អ្នកតាមដានសង្គម ហេតុការណ៍នេះបង្ហាញ និងឆ្លុះបញ្ចាំងថា ពលរដ្ឋខ្មែរមួយចំនួនកំពុងតែមានជីវភាពខ្វះខាតនៅឡើយ។

 

Comments