រដ្ឋាភិបាលបានបញ្ជូនប្រតិភូទៅប្រទេសចិន ដើម្បីសិក្សារបៀបរបបគ្រប់គ្រង

ដោយ៖ វីអូអេ
កាលពីពេលថ្មីៗនេះ គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដើម្បី​សិក្សា​អំពី​យុទ្ធសាស្ត្រ​លើក​កម្ពស់​ការ​កែច្នៃ​ផលិត​ ការ​ជំរុញ​ការ​នាំចេញ​ផលិតផល​កសិកម្ម​ និង​សិក្ស​អំពី​ការ​គ្រប់គ្រង​រដ្ឋ​និង​បក្ស​នៅថ្នាក់​មូលដ្ឋាន​ ក៏ដូចជា​ការ​អភិវឌ្ឍ​នៅ​ប្រទេស​ចិន សម្រាប់​ជា​មូលដ្ឋាន​នៅក្នុង​ការ​បង្កើត​កិច្ចសហប្រតិបត្តិការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន​ក្នុង​យុគសម័យ​ថ្មី។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤។

 

Comments