ដោយ៖ ហេង ឧត្តម
គ្រោះថ្នាក់ឆេះយន្តហោះកូរ៉េខាងត្បូងនេះ កើតឡើងនៅម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុកកូរ៉េ ហើយទាល់តែម៉ោង ១ រសៀលទើប ភ្លើងរលត់។ ក្នុងពេលភ្លាមៗនេះ គេនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ។ ប្រធានក្រុមមន្ត្រីទទួលបន្ទុកសង្គ្រោះបន្ទាន់ របស់កូរ៉េខាងត្បូង លោក Lee Jung-hyun បានលើកឡើងពីបញ្ហាអាកាសធាតុមិនល្អ។ ចំណែក ក្រសួងដែនដីនិងដឹកជញ្ជូនកូរ៉េ បានបញ្ជាក់ថា នៅមុនពេលយន្តហោះបុកជញ្ជាំង ឆេះសន្ធោសន្ធៅនោះ អ្នកបើកបរក៏បានផ្ញើសារប្រកាសអាសន្ន និងសុំចុះចតជាបន្ទាន់ដែរ។

Comments
Post a Comment