ភ្លាមៗក្រោយពីត្រលប់មកកាន់តំណែង លោក ដូណាល់ ត្រាំ បានប្រកាសបង្កក ឬផ្អាកផ្ដល់ជំនួយអភិវឌ្ឍន៍អន្ដរជាតិ

ដោយ៖ ឡាក់ ច័ន្ទតារា

ភ្លាមៗបន្ទាប់ពីត្រលប់មកកាន់តំណែងជា ប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២ លោក ដូណាល់ ត្រាំ បានប្រកាសបង្កក ឬផ្អាកផ្ដល់ជំនួយអភិវឌ្ឍន៍អន្ដរជាតិ ក្រោមគម្រោងUSAID ដល់ពិភពលោក។ យោងតាមការប្រកាសរបស់សេតវិមាន លោកដូណាល់ ត្រាំ កាលពីថ្ងៃស្បថចូលកាន់តំណែង ថ្ងៃទី២០មករា ដើមសប្តាហ៍នេះ បានបញ្ជាឲ្យគេផ្អាកគម្រោងផ្តល់ជំនួយបរទេស USAID ក្នុងរយៈពេល៩០ថ្ងៃ ដើម្បីត្រួតពិនិត្យមើលឡើងវិញពីប្រសិទ្ធភាព និងភាពស៊ីសង្វាក់នៃគោលនយោបាយការបទេសរបស់លោក។

 

Comments