សេដ្ឋកិច្ចចិនមានកំណើនយឺតបំផុត ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ

ដោយ៖ វីអូអេ
ទីក្រុង​ប៉េកាំង ​ប្រទេស​ចិន —
សម្រាប់​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ ប្រទេស​ចិន​មានកំណើន​សេដ្ឋកិច្ច​យឺត​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ប៉ុន្មានទសវត្សរ៍​ចុង​ក្រោយ​នេះ។ នេះ​បើ​តាម​ទិន្នន័យ​ដែល​ត្រូវ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា និង​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP។ មេដឹកនាំ​ចិន​ក៏​កំពុង​សម្លឹង​មើល​ការ​ប្រឈម​មុខ​គ្នា​ផ្នែក​ពាណិជ្ជកម្ម​ទាំង​ក្តី​បារម្ភ​ នៅ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ឡើង​កាន់​អំណាច​ក្នុង​អាណត្តិ​ទី​២​របស់​លោក។

 

Comments