ឆ្នាំថ្មី អ៊ីស្រាអែលបន្តវាយប្រហារសម្លាប់មនុស្សយ៉ាងច្រើននៅហ្កាហ្សា ខណៈអាមេរិកនៅតែបន្តលក់អាវុធឲ្យ

ដោយ៖ ហេង ឧត្តម
ក្រុមប្រដាប់​​ហាម៉ាស​​បាញ់​ប្លោង​ជាប្រចាំ​ថ្ងៃ បាញ់ចេញពីទឹកដីប៉ាឡេស្ទីន​ទៅ​លើដី​អ៊ីស្រាអែល​។ ដៃជើង​​បក្សសម្ព័ន្ធពួក​ហាម៉ាស ក្រុមឧទ្ទាម​ហ៊ួទី​ក៏​បន្ត​ជួយ​បាញ់ប្លោង​ដែរ លើដីអ៊ីស្រាអែល​​​។ ជាការឆ្លើយតប រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​​​អ៊ីស្រាអែល​ លោក Israël Katz បាន​ចេញ​បញ្ជាឲ្យ​ទ័ព​របស់ខ្លួន​ ​វាយ​ប្រហារ​កុំ​ដកដៃនៅ​​តំបន់​ហ្កាហ្សា និងបង្កើន​ការ​បាញ់បង្ក្រាប​តបត​ទៅលើ​​ប្រភព​គ្រាប់​​ប្លោង គ្រាប់​រ៉ូក្កែត​​ផ្សេងៗទៀត​។

 

Comments