ដោយ៖ ឈាង បុប្ផា
លោកដូណាល់ ត្រាំមិនទាន់ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផង ក្រុមគាំទ្ររបស់លោកចាប់ផ្តើមខ្វែងគំនិត ប្រេះឆានឹងគ្នាទៅហើយ។ នៅថ្ងៃសុក្រទី ២៧ធ្នូ ក្រុមមហាសេដ្ឋី និងក្រុមអភិរក្សជ្រុលនិយមរបស់លោកដូណាល់ ត្រាំបានផ្ទុះសង្រ្គាមពាក្យសំដីដាក់គ្នា ដោយឥតលាក់លៀម។ ការបែកបាក់ផ្ទៃក្នុងរបស់ក្រុមបក្សសម្ព័ន្ធគាំទ្រលោកដូណាល់ ត្រាំ ដោយសារតែជំហរមិនចុះសម្រុងគ្នានៅក្នុងរឿងជនអន្តោប្រវេសន៍ និយាយឲ្យចំ រឿងផ្តល់ទិដ្ឋាការអាមេរិក H-1B។
Comments
Post a Comment