នៅមុន១០ថ្ងៃចូលកាន់តំណែង លោក Donald Trump បានរួចខ្លួនពីការ​ផ្តន្ទា​ទោស

ដោយ៖ អៀង សុខម៉ិញ
ជាមួយ​នឹង​សេចក្តី​ប្រកាសលើក​ទោស​ លោកចៅក្រម​ Juan Merchan បាន​រំឭក​ថាសេចក្តី​សម្រេច​ថ្ងៃ​នេះ មិន​មែន​ជា​ការលុប​លាង​ទោសដែល​តុលាការ​បានធ្វើការ​ចោទ​ប្រកាន់​និង​រក​ឃើញ​រួច​ហើយ​នោះ​ទេ ប៉ុន្តែ​​ជា​ករណី​ទោល ​ពិសេស និង​ជា​កិច្ចការពារ​ដោយ​ស្របច្បាប់​ដែល​ប្រធានាធិបតី​អាមេរិក​ត្រូវ​ទទួល​បាន។ លោក​ចៅក្រម​ដដែល បាន​​​បន្ថែមទៀតថា ទោស​ស្រប​ច្បាប់​ដែល​អាច​​បញ្ចប់​ដោយ​មិន​រំលោភ​ច្បាប់​កំពូល​របស់​ប្រទេស ​មាន​តែប្រកាស​លើក​ការ​ផ្តន្ទាទោស។ លោក​ចៅក្រម​បាន​អរគុណ​និង​ជូន​ពរ​ឱ្យ​លោក​ត្រាំ​មាន​សំណាង​ល្អ​ ក្នុង​ភារកិច្ច​ដឹកនាំ​ប្រទេស​ជា​លើក​ទីពីរ។

 

Comments