លោក Joe Biden បាន​ចេញ​បម្រាមហាម​ឃាត់​ការ​ខួង​ប្រេង​ក្នុង​តំបន់​សមុទ្រ​ឆ្ងាយពី​ច្រាំង​សមុទ្រ

ដោយ៖ វីអូអេ
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចេញ​បម្រាម​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​ហាម​ឃាត់​ការ​ខួង​ប្រេង​ក្នុង​តំបន់​សមុទ្រ​ឆ្ងាយពី​ច្រាំង​សមុទ្រ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។ ការ​ចេញ​បម្រាម​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុន​ពេល​លោក Donald Trump ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​បន្ត​ពី​លោក។ កន្លង​មក​លោក Trump បាន​សន្យា​ថា​នឹង​បង្កើន​ការ​ផលិត​ឥន្ធនៈ​ផូស៊ីល​ឲ្យ​បាន​ច្រើន​សន្ធឹកសន្ធាប់។

 

Comments