លោក​ Trump អះអាងជាថ្មីថានឹងក្រសោបយក Greenland និង ព្រែកជី Panama ដោយ​ប្រើ​កម្លាំង​ផង​បើ​ចាំបាច់

ដោយ៖ អៀង សុខម៉ិញ
លោកដូណាល់​ត្រាំ​មិនមែន​ជា​ប្រធានាធិបតី​អាមេរិក​ដំបូងគេ​ដែល​ចង់​បាន​តំបន់​ហ្ក្រូអិនឡង់ដ៍​ទេ! លោក ហារី ទ្រូម៉ាន់ ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​១៩៤៦​ ធ្លាប់​តថ្លៃ​ទិញ​កោះ​ទឹកកក​ជាប់​តំបន់​ប៉ូល​ដែល​មាន​ទំហំ​២លាន​គីឡូម៉ែត្រ​ការ៉េនិងមាន​មនុស្ស​​រស់​នៅ​តែ៥៦០០០នាក់​នេះ ក្នុង​តម្លៃ កាលណោះ​ ​១០០លាន​ដុល្លារ។ ប៉ុន្តែ​​ដាណឺម៉ាក ដែល​ជា​ម្ចាស់​ដី​តាំងពី​៦០០​ឆ្នាំ​មក​​បដិសេធ។

 

Comments