ជន​ជាតិ​ចិន​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ AK បាញ់​រះ​នៅ​ក្នុង​អគារ​ទល់មុខអាកាស​យាន​ដ្ឋានភ្នំពេញ

ដោយ៖ អ៊ឹង ប៊ុនថន
នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ជន​ជាតិ​ចិន​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​វែង​ ប្រភេទ ​AK​ បាន​ទៅ​បាញ់​រះ​នៅ​ក្នុង​អគារ​មជ្ឈ​មណ្ឌល​រតនៈ​សម្បត្តិ ​នៅ​ទល់​មុខ​អាកាស​យាន​ដ្ឋាន​អន្ដរ​ជាតិ​ភ្នំពេញ។​ តែករណី​នេះ​មិន​បាន​បណ្តាល​មាន​អ្នក​របួស​ឡើយ​។​ អ្នក​ឃ្លាំ​មើល ​កត់​សំគាល់​ថា​ ហេតុ​ការណ៍​បាញ់​បោះ​​អាណា​ធិប​តេយ្យ​ពី​សំណាក់​ជន​ជាតិ​ចិននៅ​កម្ពុជា​បែប​នេះ ​តែង​តែ​កើត​មាន​ជា​ញឹក​ញាប់​។​ អ្នក​ជំនាញ​ទេសចរណ៍ លើក​ឡើង​ថា ​ហេតុ​ការណ៍​បាញ់​បោះ​នេះ​ គឺ​ជា​មូល​ហេតុ​មួយ ​ក្នុង​ចំណោម​បញ្ហា​ផ្សេង​ទៀត​ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​ធ្លាក់​ចុះ​។

 

Comments