ចិន ថៃ និងភូមា បានសហការ​គ្នាដើម្បីបង្ក្រាប​ក្រុមឧក្រិដ្ឋជន​​ឆបោក​អនឡាញ

ដោយ៖ ហេង ឧត្តម
​នៅភូមា កងក​ម្លាំងឆ្មាំ​ព្រំដែន (BGF) ជាក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគតិច ១ក្រុម​ដែល​ស្និទ​នឹង​របបសឹក​ក្រុង​ណៃពិដោរ បាន​បញ្ជាក់​អំពីការ​រំដោះ​មនុស្ស ប្រមាណ ១០ ០០០ នាក់ ​ភាគច្រើន​ជា​ជនជាតិ​ចិន​។ ពួក​គេ​ទាំងនោះ​​ធ្លាក់​ចូល​ក្នុង​ប្រព័ន្ធ​ឆបោកនិង​ជួញដូរ​មនុស្ស នៅ​​​​​រដ្ឋការ៉ែន​ ​ក្បែរ​ព្រំដែន​ថៃ។ ​អ្នក​នាំពាក្យ​កងកម្លាំងឆ្មាំព្រំដែនភូមា​ លោក Naing Maung Zaw លើកឡើង​ថា មាន​ជនសង្ស័យ ៦ នាក់ ​ជា​មេ​ខ្លោងប្រព្រឹត្តបទល្មើស​ឧក្រិដ្ឋឆបោក​អនឡាញ ​ជួញដូរ​មនុស្ស​ លាងលុយកខ្វក់ និង​បើកបនល្បែង​ខុសច្បាប់។

 

Comments