ដោយ៖ ហេង ឧត្តម
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ បានប្រកាសជំហរពួតដៃគ្នា ដើម្បីប្រឈមមុខនឹងសត្រូវរួម គឺអ៊ីរ៉ង់ និងបក្សពួកអ៊ីរ៉ង់។ ប្រមុខទូតអាមេរិក ពន្យល់ក្នុងថ្ងៃអាទិត្យ ទី១៦កុម្ភៈថា នៅពីក្រោយខ្នងក្រុមភេរវជន នៅក្រោយសកម្មភាពហិង្សា ពីក្រោយសកម្មភាពបំផ្លិចបំផ្លាញផ្សេងៗ និងនៅក្រោយរាល់ការគំរាមកំហែងសន្តិភាពនិងស្ថិរភាព តែងតែមានវត្តមាន អ៊ីរ៉ង់ ជានិច្ច។ ចំពោះលោក ម៉ារកូ រូប៊ីយ៉ូ ប្រទេសអ៊ីរ៉ង់ជាប្រភពដ៏ចម្បងនៃអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។

Comments
Post a Comment