Elon Musk ថាUSAID ជាសំបុកសត្វអាសិរ្ពិស ខណៈអាមេរិកនឹងបាត់បង់អំណាចបើបិទអង្គការនេះ

ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ
បើយោងតាមកាសែតអាមេរិក New York Times រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ គ្រោងកាត់បន្ថយបុគ្គលិករបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID ពីជាង ១ម៉ឺននាក់ មកនៅត្រឹមជិត ៣០០នាក់។ នៅថ្ងៃសុកទី​៧កុម្ភៈ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា លោកចង់បិទទ្វារអង្គការ USAID នេះ ចោលតែម្តង និង និងបានចោទថាមានអំពើពុករលួយនៅក្នុងអង្គការ USAID។

 

Comments