គេបានព្យាករពីផលប៉ះពាល់ទាំងអាមេរិក និងពិភពលោក ក្រោយលោក Trump​ បានបញ្ឆេះសង្គ្រាម​ពាណិជ្ជកម្ម

ដោយ៖ ម៉ម ពិសី
ចាប់ពីថ្ងៃអង្គារទី​៤កុម្ភៈទៅ អត្រាពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិក​​​នឹងចូលជាធរមាន។ សម្រាប់​ទំនិញ​​នាំចូលពី​កាណាដា ​និងពី​ម៉ិកស៊ិក អត្រាពន្ធថ្មីនឹងមានខ្ទង់​២៥% លើកលែងតែ​ទំនិញ​ប្រេងឥន្ធនៈដែល​មានអត្រាពន្ធ​១០%។ ចំណែក​ទំនិញនាំចូលពីចិនវិញ អត្រាពន្ធថ្មីនឹងត្រូវ​បន្ថែម​១០% ពីលើអត្រាពន្ធដែលមានរួចហើយ​​។ លោកដូណាល់ ត្រាំ បានគំរាមប្រាប់ថាឲ្យអឺរ៉ុបត្រៀមខ្លួនដែរទៅ ព្រោះលោក​នឹងដំឡើងពន្ធនាំចូលលើទំនិញអឺរ៉ុបដែរ​។

 

Comments