ឆ្នាំ២០២៥ ការទិញលក់អចលនទ្រព្យ ល្អច្រើនជាងឆ្នាំ២០២៤

ដោយ៖ ញឹម សុផល
ស្ថានភាពនៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ត្រូវបានអ្នកជំនាញវិស័យអចលនទ្រព្យមើលឃើញថាកំពុងមានភាពវិជ្ជមានជាងឆ្នាំកន្លងទៅ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧកញ៉ា គីម ហ៊ាង ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Khmer Real Estate បានមើលឃើញថាសកម្មភាពទិញ លក់ អចលនវត្ថុនៅកម្ពុជាប៉ុន្មានខែដើមឆ្នាំ២០២៥នេះ មានភាពល្អប្រសើរច្រើនជាងដើមឆ្នាំ២០២៤។

 

Comments