ដោយ៖ ឈាង បុប្ផា
អ៊ីស្រាអែលប្តេជ្ញាដាក់សម្ពាធយោធាលើក្រុមហាម៉ាស ដើម្បីឲ្យក្រុមនេះ ដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ នៅហ្កាហ្សា។ នៅយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារទី ១៨មីនានេះ ក្រោមបញ្ជារបស់ការិយាល័យនាយករដ្ឋមន្រ្តីបេនចាមីន នេតាន់យ៉ាហ៊ូ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសទ្រង់ទ្រាយធំ ទៅលើភាគខាងត្បូងហ្កាហ្សា និងបានបញ្ជាឲ្យប្រជាជនប៉ាឡេស្ទីនចាកចេញជាបន្ទាន់ពីភាគខាងកើតតំបន់ហ្កាហ្សា។
Comments
Post a Comment