អូស្ត្រាលីត្រេកអរខ្លាំង ក្រោយទទួលបានប្រព័ន្ធបាញ់មីស៊ីលចម្ងាយឆ្ងាយពីអាមេរិក

ដោយ៖ ឈាង បុប្ផា

នៅ​ក្នុង​ពិព័ណ៌​យន្តហោះ នៅជាយក្រុង​ស៊ីដនី នៅថ្ងៃ​ចន្ទទី ២៤មីនា រដ្ឋមន្រ្តី​ការពារ​ជាតិ​អូស្ត្រាលី លោក​Richard Marles អួតបង្ហាញ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ូក្កែត​ប្រភេទ​Himars ចំនួន​ពីរគ្រឿង​ដែល​អាមេរិក​ទើប​បញ្ជូន​មកឲ្យ​អូស្ត្រាលី។ ចំពោះរដ្ឋមន្រ្តីការពារជាតិ​អូស្ត្រាលី ប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត​ចម្ងាយឆ្ងាយ របស់អាមេរិក ដែលអ៊ុយក្រែន​ប្រើយ៉ាង​មានប្រសិទ្ធភាព​នៅក្នុង​សង្រ្គាម​ឈ្លានពាន​របស់​រុស្ស៊ី នឹងជួយ​ឲ្យអូស្ត្រាលី​អាចធានាពង្រឹងសន្តិសុខ​របស់ខ្លួន និង​នៅក្នុង​តំបន់។

 


Comments