ហេតុអ្វីព័ត៌មានសម្ងាត់របស់ CIA អាមេរិក សំខាន់សម្រាប់ការយុទ្ធរបស់អ៊ុយក្រែនខ្លាំង?

ដោយ៖ ឈាង បុប្ផា
គ្មានព័ត៌មានសម្ងាត់ពីខាងភាគីអាមេរិក កងទ័ពអ៊ុយក្រែនប្រៀបដូច​​មនុស្ស​ភ្នែកមីញ៉ូប ក្នុង​សមរភូមិ ដែលមើលអ្វីឆ្ងាយមិនច្បាស់ បាត់បង់​តុល្យភាពយ៉ាងដូច្នេះដែរ។ នៅថ្ងៃ​ពុធ​សប្តាហ៍នេះ នៅក្នុង​បរិបទដ៏​តានតឹង​រវាង​អាមេរិក និងអ៊ុយក្រែន​នៅក្រោយ​ការប្រកែកទាស់សំដីគ្នា​នៅ​សេតវិមាន ប្រធាន​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក​CIA លោក​ John Ratcliffe បាន​ប្រកាស​ថា អាមេរិក​ផ្អាក​ លែងផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​ឲ្យអ៊ុយក្រែន។

 

Comments