លោក Putin បានទៅដល់តំបន់ Kursk និងបញ្ជាឲ្យដណ្តើមពីអ៊ុយក្រែនទាំងស្រុងវិញក្នុងរយៈពេលខ្លី

ដោយ៖ កែវ ឆាយា
ក្នុងឯកសណ្ឋានយោធា ចៅហ្វាយវិមានក្រេមឡាំង បានធ្វើដំណើរទៅកាន់ខេត្តរុស្ស៊ី Koursk ដែលស្ថិតនៅជាប់ព្រំដែន ជាមួយអ៊ុយក្រែន។ នេះជាលើកទី១ តាំងពីកងកម្លាំងក្រុងកៀវ បានវាយលុកចូល ខេត្តនេះ កាលពីថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២៤ និង បានកាន់កាប់ទឹកដីរុស្ស៊ីនេះ ជាច្រើន​រយ គីឡូម៉ែត្រក្រឡា។ តែ នាប៉ុន្មានខែចុងក្រោយ កងទ័ពរុស្ស៊ី កំពុងព្យាយាមវាយបណ្តេញ ក្រុមទាហានអ៊ុយក្រែន ចេញទៅវិញ។
 

Comments