រដ្ឋបាលលោក ​Trump បានបង្កកការផ្ដល់ថវិកាដល់វិទ្យុ VOA និងអាស៊ីសេរី

ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ
ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ អាមេរិកបន្តយុទ្ធនាការកាត់បន្ថយចំណាយសាធារណៈ ដោយសម្រេចបង្កកជំនួយទីភ្នាក់ងារអាមេរិកសម្រាប់បណ្តាញផ្សព្វផ្សាយសកល ហៅកាត់ថា USAGM ដែលជាអ្នកផ្តល់ហិរញ្ញវត្ថុ ដល់វិទ្យុ VOA វិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី ជាដើម។ សូមបញ្ជាក់ថា ទីភ្នាក់ងារ USAGM មានបុគ្គលិកសរុប ប្រមាណ ៣៥០០នាក់ ហើយក្នុងមួយឆ្នាំៗ ត្រូវចំណាយថវិកា ៨៨៦លានដុល្លារ (ជិត១ពាន់លានដុល្លារ)។ នេះបើយោងតាមរបាយការណ៍ចំណាយឆ្នាំ២០២៤ ដែលបានដាក់ជូនទៅសភាអាមេរិក។

 

Comments