បន្ទាប់ពីឈ្លោះនិងលោក Trump លោក Zelensky ត្រូវអង់គ្លេសទទួលយ៉ាងកក់ក្តៅបំផុត

ដោយ៖ ម៉ម ពិសី
នៅទីក្រុងឡុងដ៍ ល្ងាចថ្ងៃសៅរ៍ទី​១មីនា លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានទទួលស្វាគមន៍​លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូដីមៀរ ហ្សេឡេនស្គី យ៉ាងរាក់ទាក់កក់ក្តៅបំផុត។ ខ្លះកាន់​បដា​ ខ្លះ​កាន់ទង់ជាតិអ៊ុយក្រែន ​មនុស្សម្នាច្រើនរយនាក់ បាន​មកជួបជុំគ្នា រងចាំ​ទទួល​លោក​ហ្សេឡេនស្គី នៅខាងក្រៅ​ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី​អង់គ្លេស ដើម្បីបង្ហាញ​​ការ​​កោតស្ញប់ស្ញែងចំពោះវីរៈភាពរបស់​​ប្រជាជនអ៊ុយក្រែន ដែល​តស៊ូប្រយុទ្ធការពារទឹកដី​​។

 

Comments