លោក Zelensky ថាបានត្រៀមខ្លួនចរចាសន្តិភាពជាមួយរុស្ស៊ី ក្រោមការដឹកនាំ​ដ៏​ខ្លាំងរបស់​លោក Trump

ដោយ៖ វីអូអេ
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ស្នើផ្តល់​និមិត្ត​សញ្ញា​សន្តិ​ភាព​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដោយ​និយាយ​ថា​ប្រ ទេស​របស់​លោក​បាន​ប្រុងប្រៀប​ដើម្បី​ចរចា​បញ្ចប់​សង្គ្រាម​រយៈពេល​៣ឆ្នាំ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន«ឱ្យ​បាន​ឆាប់​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»​ហើយ​នឹង«ធ្វើការ​នៅ​ក្រោម​ការដឹកនាំ​ដ៏​ខ្លាំងរបស់​លោក Donald Trump» ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដើម្បី​ធ្វើ​ឱ្យ​សម្រេច​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ។

 

Comments